2022/08/17 at 3:12 PM
Banner Top
សម្តេចតេជោ សូមឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកទីក្រុងភ្នំពេញ អនុគ្រោះក្នុងការយកថ្លៃឈ្នួលពីកម្មករ កម្មការនី រស់នៅតាមផ្ទះជួល

ភ្នំពេញ៖ តាមរយៈការថ្លែងសារសំឡេងពិសេសនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ ។

ជាមួយគ្នានេះដែរ សម្រាប់ថ្លៃទឹក ថ្លៃភ្លើង សម្តេចតេជោ ក៏សូមឲ្យអាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការនី៕

សម្តេចតេជោ ហ៊ុន សែន

ប្រភព៖ ទទក

Banner Content

Related Article

0 Comments

Leave a Reply