2022/08/11 at 4:27 PM
Banner Top
តារាស្រីល្បីឈ្មោះ កញ្ញា Yang Mi ត្រូវគេចោទថាកែរផ្ទៃមុខស្ទើរទាំងស្រុង ក្រោយបែកធ្លាយរូបភាពនាងពេលចូលសិល្បៈដំបូងៗ

ហុងកុង៖ ផ្ទុះការជជែកវែកញែកគ្នាឥតដាច់លើបណ្ដាយសង្គម ដោយអ្នកគាំទ្ររបស់នាង  Yang Mi ជឿថាអ្នកនាងអាចនឹងឆ្លងកាត់មុខកាំបិតលើផ្ទៃមុខមិនតិចដងនោះទេ ក្រោយរូបភាពចាស់ៗរបស់នាងកំឡុងពេលចំឡូកក្នុងវិស័យសិល្បៈដំបូងៗត្រូវបានគេទម្លាយឡើងគ្មានសល់។

គួរបញ្ជាក់ផងដែរថាកញ្ញា  Yang Mi ត្រូវបានគេបង្ហើបឲ្យដឹងថាជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ដាច់គេនៅហុងកុង ទៅលើតម្លៃនៃការថតផ្សេងៗ។ក្រោយបែកធ្លាយរូបភាពចាស់ៗផ្អើលអស់អ្នកលេងបណ្ដាយសង្គម តារាស្រីវ័យ ៣៥ឆ្នាំរូបនេះហាក់គ្មានប្រតិ្តកម្មតបតអ្វីសោះ ពោលគឺនាងរក្សារភាពស្ងៀមស្ងាត់មិនតបតនឹងអ្នករិះគន់នោះឡើយ។

យ៉ាងណាអ្នករិះគន់ជឿថាមុខV ដែលនាងមានសព្វថ្ងៃនេះច្បាស់ណាស់គឺឆ្លងកាត់ការវះកាត់មិនតិចដងទេ ហើយបើនិយាយថាថ្គាមរួមមកជា V ព្រោះតែពេលវេលានោះមហាជនអាចនឹងមិនជឿឡើយ។

  ប្រភព៖ Eva

Banner Content

Related Article

0 Comments

Leave a Reply