2022/08/11 at 1:29 PM
Banner Top
ខ្លោចចិត្ត! បុរសម្នាក់ចេញពីធ្វើការមក ឃើញដំបូលផ្ទះខ្លួនធ្លាក់ខ្ទេច ព្រោះខ្យល់កន្ត្រាក់ម្សិលមិញ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ សង្កេតមើលឃើញថាអាកាសធាតុនៃតំបន់ខ្លះនៃប្រទេសកម្ពុជាគឺមានលក្ខណៈមិនអំណោយផលប៉ុន្មាននោះទេ ដោយមានភ្លៀងធ្លាក់សស្រាក់សស្រាំផង បូករួមទាំងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងផងដែរ។

ស្របពេលម្សិលមិញនេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក Na Roth បានរៀបរាប់ពីទុក្ខលំបាកដែលខ្លួនបានជួបដោយសារតែខ្យល់កន្រ្តាក់បានបំប៉ើងដំបូលផ្ទះរបស់ខ្លួន រហូតហោះទៅលើថ្នល់ ដែលសារខ្លីរបស់លោកមានអត្ថន័យថា៖មានទុក្ខធំហើយ ចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនេាះទេ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯងស្លុតចិត្ត កូវីតរកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេមានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយមហាវេទនា

យ៉ាងណាមិញ មហាជនក៏សម្តែងពីអារម្មណ៍អាណិតដល់បុរសរូបនេះ ដែលត្រូវមកជួបរឿងស៊យបែបនេះ ជួនជាពេលនេះកម្ពុជាកំពុងតែស្ថិតក្នុងវិបត្តិជំងឺឆ្លងកូវិដ១៩ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

២៧, ២៨, ២៩ ឆ្នាំ៦នេះ ទំនាយទាយថា​កំពុង​ឡើង​កូដ​កប់​ពពក អ្នកផងគោរពរាប់អាន រកស៊ីមានបានលុយច្រើនពេញផ្ទះ
តារាចម្រៀង មាស សុខសោភា ជះរាងស្អាតមិនស្ទើរ ក្រោយស្លៀកពាក់បែបនេះ
ស្អាតប្លែក! ធ្លាប់តែសក់ធំជាងខ្លួន ពេលនេះសង្ហាមើលសឹងមិនស្គាល់ ក្រោយពេល វី ជីវ័ន្ត សម្រេចកាត់សក់សំពោងចោលខ្ទេច
ក្លាហានណាស់! តារាស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុនច្រើនដងទម្រាំអាចស្អាតដល់សព្វថ្ងៃ
កាន់តែវែងឆ្ងាយ! ឌួង ឆាយ ទម្លាយថា អតីតភរិយាខ្លួន បម្រុងនឹងធ្វើរឿងនេះ ដាក់គ្រួសារលោកទាំងម្តាយ ទាំងកូន
telegram : 066 74 3388