កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលប្រទេស Mali នៃអាហ្វ្រិកខាងលិចបានផ្ដល់ដំណឹងថា នារីឈ្មោះ Halima Cisse អាយុ២៥ឆ្នាំ ដែលរស់នៅតំបន់ក្រីក្រមួយបានធ្វើដំណើរមកកាន់ប្រទេស Morocco កាលពីថ្ងៃទី ៣០ ខែមីនាដើម្បីថែទាំសុខភាពផ្ទៃពោះរបស់ខ្លួនឲ្យបានប្រសើរជាងមុន។ នៅពេលទើបមកដល់ វេជ្ជបណ្ឌិតជឿជាក់ថា នាងពពោះកូនតែ៧នាក់ប៉ុណ្ណោះ។

យ៉ាងណាក្ដី នៅពេលសម្រាលកូនកាលពីថ្ងៃទី ៥ ខែឧសភានេះ គឺនាងបានកើតដល់ទៅ ៩នាក់ ដោយក្នុងនោះមានស្រី៥ និងប្រុស៤។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Mali បានធ្វើដំណើរទៅកាន់ប្រទេស Morocco ដើម្បីសួរសុខទុក្ខអ្នកម្ដាយកូន៩រូបនេះ។
ទោះបីជាសុខភាពបានល្អហើយមែនពិត តែអ្នកម្ដាយនេះមិនបានកើតតាមធម្មជាតិឡើយ ដោយត្រូវវះទើបយកកូនចេញអស់។ នេះគឺជាហេតុការណ៍ដ៏កម្រដែលមិនសូវកើតឡើង សម្រាប់ការឆ្លងទន្លេម្ដងបានកូន៩នាក់បែបនេះ៕

ប្រភព៖ vnexpress