ហុងកុង៖ Gillian Chung ជាតារាស្រីល្បីលំដាប់ជួរមុខនៅហុងកុង ក្រោយសាងស្នាដៃជាមួយភាពយន្តល្បីៗរាប់មិនអស់ ទាំងរឿងភាគនិងភាពយន្តខ្នាតធំ។ការបាត់មុខពីវិស័យសិល្បៈត្រូវបានអ្នកនាងបញ្ជាក់ច្បាស់ៗថា ក្រោយរៀបការជាមួយអតីតស្វាម៉ីមួយអ្នកនាងក៏ចង់សម្រាកពីអាជីពមួយនេះដើម្បីមានពេលជួបជុំគ្រួសារនិងមានពេលមើលថែរក្សារកូនៗព្រមទាំងផ្ទះសម្បែងផងដែរ។

តែគួរឲ្យសោកស្ដាយក្រោយបាត់មុខមួយរយះក្នុងវិស័យមួយនេះ អ្នកនាងក៏ត្រឡប់មកវិញជាថ្មីក្រោយលេចលឺដំណឹងថាអ្នកនាងបានលែងលះស្វាម៉ីបាត់ហើយ។ក្រោមបទសំភាសន៍ជាមួយកម្មវិធីទូរទស្សន៍ល្បីឈ្មោះមួយនៅហុងកុង អ្នកនាងបានប្រាប់ថាអ្នកនាងបានលែងលះស្វាម៉ីហើយកាលពីចុងឆ្នាំ ២០២០ អ្វីដែលគ្រប់គ្នាស្រឡាំងគាំងនោះគឺសម្រស់របស់គាត់ ហាក់ប្រែប្រួលស្ទើរតែ ១៨០ដឺក្រេឯណោះ ពោលគឺខុសគ្នាដាច់ពីកំឡុងអ្នកនាងប្រឡូកក្នុងវិស័យសិល្បៈ។
អ្នកគាំទ្ររបស់ Gillian Chung សង្ស័យថានាងអាចនឹងស្រ្តេសខ្លាំងពេក ទើបញ៉ាំអីលែងគិត ហើយគ្រប់គ្រងទម្ងន់ខ្លួនឯងលែងបាន៕
