2022/08/11 at 12:28 PM
Banner Top
ក្ដៅៗ! មន្ដ្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ប្រាប់មូលហេតុដែលធ្វើឲ្យតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងបែបនេះ

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានានៃព្រះរាជាណាចក្រកម្ពុជា ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីតំបន់ភូមិសាស្ដ្រខ្លះត្រូវបានបិទខ្ទប់ក្ដី។

តែយ៉ាងណាមិញ ជុំវិញករណីនេះ អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ឯកឧត្តម ហុក គឹមចេង បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឬអវិជ្ជមានក្នុង​រយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត។ ហើយម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត៕

រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទទក & tyda – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

Banner Content

Related Article

0 Comments

Leave a Reply