2022/08/11 at 12:05 PM
Banner Top
ស្រីស្អាត Zheng Shuang ពិបាកដើរចូលវិស័យសិល្បះវិញក្រោយផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរ រឿងគេច​ពន្ធលើប្រាក់ចំណូល

ហុងកុង៖ ក្រោយចែកផ្លូវជាមួយអតីតសង្សារ កញ្ញា Zheng Shuang ត្រូវបាក់មុខងើបលែងរួចក្រោយអតីតសង្សាររបស់ខ្លួនទម្លាយរឿងអាម៉ាស់ជាច្រើនទៅឲ្យមហាជនស្ទើរទូទាំងហុងកុងបានដឹង។ តួយ៉ាង កាលពីលំឡុងថ្ងៃទី១ ខែ​ឧសភា​ ឆ្នាំ២០២១ ថ្មីៗនេះ  អតីត​មិត្ត​ប្រុស​របស់​តារា​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang បានផុសនៅលើបណ្ដាញសង្គមរបស់ខ្លួនថា កញ្ញាសាច់សខ្ចីនាង  Zheng Shuang គេចពន្ធលើប្រាក់ចំណូលដែលបានរកបានពីការថតកុននានា។

 Zheng Shuang

មូលហេតុចម្បងដែលនាងធ្វើបែបនេះ នោះក៏ព្រោះតែចំណូលដែលនាងអាចរកបានពីការសម្ដែងកុនមួយរឿងៗមិនក្រោមពី ២៤លានលានដុលារ នោះឡើយ ហើយដើម្បីចំណេញបន្ថែមពីការបង់ពន្ធទៅរដ្ធ ពោលគឺនាងចុះនៅ​លើ​កុងត្រា​គោលរបស់នាង គឺ​តម្លៃ​ខ្លួន​​ត្រឹម​តែ ៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​នៅ​សល់​ប៉ុន្មាន គឺ​វេរ​ចូល​កុង​ក្រុមហ៊ុន​របស់​ឪពុក​ម្ដាយ​នាង ធ្វើ​ដូច​ជា​តម្លើង​ទុន​ក្រុមហ៊ុន ហើយរឿងនេះមិនមែនជារឿងថ្មីនោះទេ តែគួរឲ្យសោកស្ដាយក្រោយលេចធ្លាយដំណឹងនេះផលិតករមួយចំនួនហាក់ប្រលែងដៃមិនសូវមានការងារឲ្យនាងធ្វើក្នុងវិស័យជាតារាសម្ដែងទៀតនោះឡើយ៕

 Zheng Shuang
 Zheng Shuang

ប្រភព៖ Thanhnien អត្ថបទដោយ៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply