យល់ដឹង៖ បើសង្សាររបស់អ្នកចាប់ផ្ដើមលេងចរិកដូចខាងក្រោមនេះ អ្នកគួរដោះដៃ ដាក់មេផាយឲ្យហើយទៅ បើនៅយូរតែបន្តិចទៀតច្បាស់ជាឈឺចាប់ដោយសារបុរសនោះមិនខានឡើយ។
៣.កុហកឥតល្ហែ

ភូតច្រើនចាញ់អាត្មា។កុហកគេម្ដងម្កាលមិនអីទេ តែបើញយដងពេកគេប្រហែលជាឆ្អែតចិត្តដែលហើយ។ រឿងខ្លះអាចថាជារឿងឯកជន តែអ្នកគួរបើកបង្ហាញទៅដៃគូរឲ្យបានដឹង ជៀសវាងកើតរឿងយល់ច្រលំ រឿងតូចអាចក្លាយជារឿងធំដោយសារពាក្យសម្ដីមុសារបស់អ្នក។
១.ដៃរហាស ចិត្តហ៊ាន បំពានមិនគិតលើរាងកាយអ្នក

ក្រៅពីស្វាម៉ីរបស់អ្នក បុរសដទៃពុំគួរមានសិទ្ធមកបំពានលើរាងកាយរបស់អ្នកនោះទេ។ គេគ្រាន់តែជាពួកកេងចំនេញ ខ្សែលើ ឫរាប់ជាជំពូកមនុស្សអត្មានិយម។គេអាចគ្រាន់តែយកអ្នកលេងសើច កំដរការអផ្សុក រឺបំពេញចំណង់របស់គេតែប៉ុណ្ណោះ។ បើអ្នកជួបមនុស្សប្រុសប្រភេទនេះ គួរដាក់មេផាយឲ្យហើយទៅ។
២. រវល់ជាងគេលើលោក

ប្រាប់អ្នកថារវល់ តែធាតុពិតគេមានរវល់ឯណា គាត់ដោះសារសោះ។អ្នកណាក៏រវល់ដែរ តែជាដៃគូនឹងគ្នា គួរតែឆ្លៀតពេលឲ្យគ្នាបន្តិចបន្តួចដើម្បីសាងភាពផ្អែមល្ហែមដល់ស្នេហា។ ការងារអ្វីក៏រវល់ម្លេះ ឆ្លៀយពេលបន្តិចមិនបានទេឫ បែបនេះ គាត់មិនខុសពីអាត្មានិយមពេកទេ ព្រោះគាត់ធ្វើសម្រាប់តែតម្រូវការខ្លួនឯង តែមិនខ្វល់ពីអ្នកសោះ។
៤. លាក់រឿងគ្រប់យ៉ាង

ហើយលាក់អីលាក់យ៉ាងហ្នឹង?សូម្បីតែឈ្មោះពិត ថ្ងៃកំណើតខ្លួនឯងក៏លាក់ដែរ។មនុស្សស្រលាញ់គ្នា គួរតែចែករំលែករឿងរ៉ាវខ្លះៗឲ្យដៃគូបានដឹង ប៉ុន្តែគាត់វិញលាក់គ្រប់យ៉ាង ដូចអ្នកដទៃទៅវិញ។ មនុស្សប្រុសបើលាក់គ្រប់រឿងបែបនេះ អ្នកក៏ពុំចាំបាច់ដឹងដែរ ព្រោះគ្មានប្រយោជន៍អ្វីឡើយ។បើនៅបន្តហាក់គ្មានន័យ និយាយឲ្យខ្លីគាត់មិនទុកចិត្តអ្នក៕
អត្ថបទ៖ រ៉ន សុផាន់ណា