2022/08/17 at 2:44 PM
Banner Top
មិនធម្មតា! លោកយាយអាយុ វែងបំផុតនៅកម្ពុជា មានអាយុជិត ១៣០ឆ្នាំ

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Noun De De បានផុសដោយបានរៀបរាប់ថា”លោកយាយដែលមានអាយុវែងមិនធម្មតានេះ គាត់មានទីលំនៅ ក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ មានព្រះជន្មាយុ ១២៧ វស្សាទៅហើយ នៅខ្វះតែ ១៣ វស្សាទៀតទេ ស្មើរនឹងអាយុព្រះនាងវិសាខាហើយ”។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ ថ្វីដ្បិតតែលោកយាយមានអាយុជាងរយហើយទៅហើយក្ដី ប៉ុន្តែលោកយាយនៅតែមានទឹកមុខស្រស់បស់ ញញឹមពព្រាយ សុខភាពនៅល្អរឹងមាំនៅឡើយ ។

បន្ទាប់ពីរូបភាពរបស់លោកយាយអាយុវែងបំផុតនៅកម្ពុជា ត្រូវបានបង្ហោះ មិនបានប៉ុន្មានម៉ោងផង ត្រូវបានគេស៊ែរចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកទៅហើយ ហើយបង្អូនមួយចំនួនធំក៏បានចូលទៅខមិនជូនជូនពរឱ្យលោកយាយមានអាយុកាន់តែវែង មានចៅទួត ចៅលួត ចៅលា តរាប់ជំនាន់ទៅមុខទៀត ៕

សូមទស្សនារូបខាងក្រោមបន្ថែម៖

Banner Content

Related Article

0 Comments

Leave a Reply