2022/08/17 at 4:40 PM
Banner Top
ក្ដៅៗ  លទ្ធផលតេស្តលើកទី៣ បុគ្គលពាក់ព័ន្ធផ្ទាល់នឹងអន្ទិត កក្កដា សុភ័ណ្ឌ ចេញហើយ តេស្តលើកទី៣ ទើបរកឃើញ

ខេត្តតាកែវ ៖ ក្រោយរកឃើញថា អន្ទិត កក្កដា សុភ័ណ្ឌ វិជ្ជមានកូវីដ១៩ ធ្លាប់បានទៅចូលរួមមង្គលការមិត្តភក្តិនៅ ស្រុកសំរោង ខេត្តតាកែវ រួចនោះ អជ្ញាធរបាន ចាត់វិធានយ៉ាងស្វាហាប់ ដោយប្រមូលបុគ្គលពាក់ព័ន្ធទាំងអស់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរៀងខ្លួនៗ ដើម្បីរងចាំការយកសំណាក និងស្តាប់លទ្ធផល។

ទន្ទឹមនឹងនេះ ក្នុងការធ្វើតេស្តលើកទី១ និងទី២ លទ្ធផលបង្ហាញថា​ បុគ្គលដែលពាក់ព័ន្ធទាំងនោះ អវិជ្ជមានជំងឺកូវីដ១៩ តែយ៉ាងណាក្តី ដើម្បីធានាឲ្យបាន អាជ្ញាធរសម្រេចឲ្យមានការធ្វើតេស្តលើកទី៣ ស្របពេលនោះ ការធ្វើតេស្តលើកទី៣ នេះមានតែ អ្នកពាក់ព័ន្ធដោយផ្ទាល់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ច្ បានបង្ហាញប្រាប់យ៉ាងច្បាស់ថា ក្រោយធ្វើតេស្តលើកទី៣រួចមក​ បុគ្គលពាក់ព័ន្ធដោយផ្ទាល់នឹង អន្ទិត កក្កដា សុភ័ណ្ឌ នៅថ្ងៃទី ១២ មីនា ២០២១ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនដែវ ដែលខ្លួនជាចុងភៅក្នុងពិធីមង្គលនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖ 

បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
បុគ្គលវិជ្ជមានកូវីដ
Banner Content

Related Article

0 Comments

Leave a Reply