រាជធានីភ្នំពេញ ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា តារាចម្រៀងស្រី ផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ត្រូវបានពិនិត្យរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលលទ្ធផលតេស្តនេះ ត្រូវបានរកឃើញក្នុងការធ្វើតេស្តលើកទី ៣ របស់ខ្លួន ហើយពេលនេះ រូបនាងក៏ត្រូវបាន រថយន្ត ដឹកនាង ទៅព្យាបាលនៅសណ្ឋាគារ The Great Duke ។
ក្នុងនោះ រូបនាង ក៏បាននិយាយនៅលើឡានពេទ្យថា រឿងដែលបានឆ្លងជំងឺកូវីដ១៩ ពិតជា រឿងពិត មិនមែនប្រឌិតនោះទេ ហើយពាក្យចុងក្រោយនាង បាននិយាយថា៖ ជួយមើលកូនស្រីខ្ញុំផង។
ពាក្យនេះ បានធ្វើឲ្យមហាជន ស្រណោះយ៉ាងខ្លាំង និងពួកគេ សូមជូនពរឲ្យនាង ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Khmerload