2022/08/17 at 5:23 PM
Banner Top
អបអរសារទរ!​ អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ វះកាត់សម្រាលកូន​ដោយ​ជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

​ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩​ ខែ​មីនា​ ឆ្នាំ​ ២០២១ វេលាម៉ោង ១៥:៣០ នាទី​​ កន្លង​ទៅ​នេះ​ យោងទៅតាមការផុសផ្លូវការមួយរបស់ផេក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានសរសេររៀបរាប់ក្នុងផុសនោះដោយមានសេចក្ដីតាំងស្រុងថា « ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​(TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៩​ ខែ​មីនា​ ឆ្នាំ​ ២០២១ វេលាម៉ោង ១៥:៣០ នាទី​ បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជា​ជនជាតិចិន​ ដោយជោគជ័យបានកូនប្រុស​ ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ​។ ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត »។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ជនជាតិ​ចិន​ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​ពេទ្យ​សូវៀត​ខាង​លើ​នេះ​ តាំងពីថ្ងៃ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​កន្លង​ទៅ​មក​ ក្រោយ​រក​ឃើញ​មាន​ជំងឺ​កូវីដ-១៩​៕

Banner Content

Related Article

0 Comments

Leave a Reply