កំពង់ឆ្នាំង៖ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ នេះ យោងទៅតាមគណនីហ្វេសប៊ុកមួយបានផុសដោយសរសេរថា « លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាឱ្យកម្លាំងចម្រុះ ចុះផ្អាកពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង ក្រោយពីមានការឆ្លងរាលដាលវីរុសកូវីដ១៩ចូលក្នុងសហគមកាន់តែកើនឡើង »។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអាជ្ញាធរ អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស កាលពីថ្ងៃទី ១៥ មីនា ២០២១ ឲ្យផ្អាកការរៀបចំពិធីមង្គលការ បុណ្យទាន និងការជួបជុំគ្នាដែលមានមនុស្សច្រើន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវិដ១៩៕



អត្ថបទ៖ មន្នី រចនា