2022/08/11 at 5:33 AM
Banner Top
អបអរសាទរ! លទ្ធផល តេស្តថ្ងៃនេះ បញ្ជាក់ថា កូនស្រី កែវ ចាន់និមល ជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ ពិធីការិនី កែវ ចាន់និមល និងគ្រួសារ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅយប់ថ្ងៃទី០៨ មីនា ២០២១ ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជូនឲ្យស្នាក់នៅ សម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ។

គួរបញ្ជាក់ផងដែរថា នៅមុននេះបន្តិច ពិធីការិនីល្បីរូបនេះ បានបង្ហោះសារ ថ្លែងអំណរគុណដល់ ទឹកចិត្តមហាសាលក្នុងការយកចិត្តទុកដាក់មកលើអ្នកជំងឺទាំំងអស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ និងការមើលថែអស់ពីបេះដូង ពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ក្រោមការដឹកនាំរបស់ លោកឯកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។ 

ហើយអ្វីដែលគួរឲ្យរំភើបនោះ គឺលទ្ធផលតេស្តថ្ងៃនេះ បានបញ្ជាក់ថា កូនស្រីវ័យជិត ១០ឆ្នាំរបស់ខ្លួន បានជាសះស្បើយពីជំងឺកូវីដ១៩នេះហើយ ទន្ទឹមនឹងនេះ រូបនាងបានសរសេរសារបង្ហោះថា ៖ថ្ងៃដែលខ្ញ៉ំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ្យ ចន្ទ័មុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់?គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀតសួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើរទំហំទឹកចិត្តមួយនេះការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញ៉ំដែលមានអាយុជិត១០ឆ្នាំបានជាសះស្បើយពីជំងឺកូវីត១៩ហើយសូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះអរគុណបងប្រុសបងស្រីសម្រាប់ការហត់នឿយ១នេះអរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)សម្រាប់ការលះបង់ដ៏ធំធេង១នេះ៕ ពិធីការិនី កែវ ចាន់និមល

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Reply