រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីម្សិលមិញនេះ មានករណីកក្រើកខ្លាំងពី រឿងចោររៀបគម្រោងប្លន់លុយ ១លានដុល្លារ តែមិនបានសម្រេច ព្រោះត្រូវម្ចាស់ផ្ទះដឹងមុន ហើយក៏បានរៀបគម្រោងស្ទាក់ចាំចាប់ចោរទាំង ៤នាក់នោះ។ ពិតណាស់ ក្រោយពេលចូលសំណាញ់ប៉ូលីសរួច ក្រុមចោរក៏តដៃដោយប្រើអាវុធ ជាមួយគ្នានោះ ប៉ូលីសបានបាញ់តដៃ ធ្វើឲ្យចោរទាំង ៤នាក់ ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែង។
គួរបញ្ជាក់ផងដែរថា សាកសពជនឧក្រិដ្ឋទាំងនេះ បានតម្កល់នៅវត្តទឹកថ្លា តែកាលពីព្រឹកមិញនេះ គ្រួសារជនសង្ស័យម្នាក់ ឈ្មោះ រី ពិសី ហៅលុច បានមកយកសពទៅធ្វើបុណ្យតាមប្រពៃណី។
មិនតែប៉ុណ្ណោះ ខណៈពេលនោះ អ្នកម្តាយជនសង្ស័យរូបនេះ បានប្រាប់ឲ្យដឹងថា គាត់សង្កេតឃើញកូនគាត់ មានសកម្មភាពខុសពីធម្មតា ៤ទៅ ៥ថ្ងៃហើយ ដោយឧស្សាហ៍ចេញទៅផឹកស៊ីខុសពីធម្មតា។ ជាមួយគ្នានេះ គាត់ក៏បានបន្តទៀតថា ក្រោយពេលកើតហេតុ យប់មិញនេះ គាត់បានយល់សប្តិឃើញ ជនសង្ស័យជាកូន ប្រាប់ថា <រូបគេត្រូវបានបាញ់ខ្ទេចដៃហើយ ម៉ែ!> លុះព្រឹកឡើង មកមើលសពកូនទើបដឹងថា ត្រូវមែន ដោយសារតែប៉ូលីសបាញ់ចំដៃ របស់គេពិតមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖



ប្រភព៖ Khmerload