2022/08/17 at 5:24 PM
Banner Top
បែកធ្លាយ តាមពិត មេក្លោង ដែលចូលប្លន់ចាប់ជំរិត កក្រើកភ្នំពេញព្រឹកមិញ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សឡើយ

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីករណីប្លន់ចាប់ជំរិត ទារលុយ១លានដុល្លារ កក្រើកក្នុងភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក តែបែរជាចុងក្រោយ ចោរប្លន់ទាំង៤នាក់ ត្រូវបានស្លាប់ ក្រោមស្នាដៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងនោះ គេក៏បានរកឃើញ អត្តសញ្ញាណរបស់ ចោរប្លន់ទាំង២នាក់ ដែលមានឈ្មោះទី១ អ៉ឹម សុវណ្ណារិទ្ធ ទី២ ឈ្មោះ រី ពិសី អាយុ៣០ឆ្នាំ ចំណែក២នាក់ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណឡើយ។ ប៉ុន្តែកាលពីមុននេះ មានការចេញនូវ លិខិតមួយ របស់ស្នងការដ្ឋានបុគ្គល បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស បានច្រានចោល ពីជនល្មើសឈ្មោះ  អ៉ឹម សុវណ្ណារិទ្ធ ដែលគេថា រូបខ្លួនជា ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។

ប៉ុន្តែតាមការពិតទៅ ជនល្មើស ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួននោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយទៀត  មិនបានចេញដោយ ដោយបញ្ជាការដ្ឋានអង្គរក្ស។ ដូច្នេះសូមបងប្អូន កុំឲ្យមានការយល់ច្រឡំ ទាក់ទងនឹងរឿងរ៉ាវ របស់ ជនល្មើស  អ៉ឹម សុវណ្ណារិទ្ធ ដែលល្បីជា មន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស៕

ជនល្មើស អ៉ឹម សុវណ្ណារិទ្ធ
ជនល្មើស អ៉ឹម សុវណ្ណារិទ្ធ
ជនល្មើស អ៉ឹម សុវណ្ណារិទ្ធ
ជនល្មើស អ៉ឹម សុវណ្ណារិទ្ធ
លិខិតបដិសេធ

ប្រភព៖ KhmerLoad

Banner Content

Related Article

0 Comments

Leave a Reply