បរទេស៖ សម្រាប់អ្នកចូលចិត្តថតរូបតាមទូរស័ព្ទ ឫការថត Selfie ប្រាកដណាស់ពិតជាចង់បាននូវតិចនិចថ្មីៗដើម្បីជួយដល់ការថតរូបឲ្យកាន់តែបានស្អាត។យោងតាមការចុះផ្សាយរបស់ tomsguide បានចែករំលែកនូវក្បាច់ពិសេសៗដើម្បីជួយឲ្យលោកអ្នកថតរូបទៅបានស្រស់ស្អាត។
ចង់ដឹងថាក្បាច់ពិសេសៗនោះមានអ្វីខ្លះទៅ តោះទៅតាមដានទាំងអស់គ្នា៖
៧. ប្ដូរស្ទីលថ្មី

សាកប្ដូរស្ទីលដូចជាកាន់តុក្កតា ឱនផឹកកាហ្វេ ថតបែបមិនដឹងខ្លួន ឬថតជុំមិត្តភ័ក្ដិពីរបីនាក់ម្ដងមើល៍។
៦. រើស Background

ត្រូវឆែកមើលខាងក្រោយខ្នងផងថា មានអ្វីរញ៉េរញ៉ៃឬអត់? បើមាន គួរស្វែងរកជ្រុងផ្សេងដែលល្អសឹមថត។ បើ Background ដដែលៗ ម៉េចមិនសាកប្ដូររសជាតិដូចជាស្វែងរកកន្លែងធម្មជាតិដូចជា ជួរភ្នំ ឬវាលស្រែខៀវស្រងាត់ធ្វើជា Background ម្ដងមើល៍។
៥. ប្រើកម្មវិធីជំនួយ

គួរប្រើកម្មវិធីជំនួយនៅពេលថតដើម្បីធ្វើឲ្យសាច់ម៉ត់ស្អាតជាងមុន ឬបើអាចក្រោយថតហើយអ្នកគួរយកមក Edit ឲ្យបានស្អាតសិនមុននឹង Post ចេញ។ តែមិនត្រូវដាក់ឲ្យរលោងពេករហូតបាត់បង់ភាពដើមទាំងស្រុងទេ។
៤. កំណត់ពេល

បើអ្នកចង់ថតមួយជំហរខ្លួនគួរកំណត់ពេលកាមេរ៉ាឲ្យថតដោយខ្លួនឯង ដូចជា ៣ ឬ ៥ វិនាទី។ បើអាចគួរប្រើកាមេរ៉ាក្រោយ ព្រោះវាមានទំហំ Mega Pixel ធំ និងមិនបែក Noise។
៣. រកកន្លែងដែលមានពន្លឺគ្រប់គ្រាន់

មុននឹងថតត្រូវឲ្យច្បាស់ថា កន្លែងដែលអ្នកថតគឺមានពន្លឺគ្រប់គ្រាន់អាចមើលឃើញមុខច្បាស់។
២. ការញញឹម

ស្នាមញញឹមក៏ជាចំណុចទាក់ទាញនៃរូបភាព ជាងរូបថតដែលមានមុខក្រញូវមិនសប្បាយចិត្តដែរ។
១. រកជ្រុងដែលស៊ីបំផុតនឹងទម្រង់មុខរបស់អ្នក

មនុស្សម្នាក់ៗមានទម្រង់មុខ ឬដងខ្លួនស្អាតខុសប្លែកពីគ្នា។ អ្នកខ្លះស្អាតពេលមើលពីចំហៀង ខ្លះស្អាតមើលពីមុខចំ ឯអ្នកឯទៀតស្អាតស្អាតពេលមើលបញ្ឆិត។ ដូច្នេះ ពេលនៅម្នាក់ឯង អ្នកអាចសាកល្បងថតម្ដងហើយម្ដងទៀតថា ថតពីជ្រុងណាទើបមុខរបស់អ្នកមើលទៅស្អាតជាងគេ៕