ភ្នំពេញ៖ អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាលំដាប់ជួរមុខប្រចាំប្រទេសកម្ពុជា បើនិយាយពីកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បះវិញ អ្នកណាៗក៏ស្គាល់និងកោតសរសើរអំពីទឹកដមសំលេងរបស់អ្នកនាងដែរ។
ជាតារាចាស់វស្សាប្រចាំផលិតកម្ម រស្មីហង្សមាស ក្រោយទទួលបានជោគជ័យខ្លាំងលើវិស័យជាតារាចម្រៀង សំលេងស្រទន់ មុខមានមុនស្នេហ៍ អ្នកនាងក៏ទទួលបានការងារជាអ្នកប្រម៉ូតផលិតផលលំដាប់កំពូលៗផងដែរ។

ជាក់ស្តែង ក្នុងថ្ងៃនេះ ឱក សុគន្ធកញ្ញា គឺលេងស្ទាយ៍រាងប្លែកភ្នែកបន្តិចហើយ គឺម្តងនេះ គឺផាត់មុខស្តើងៗ ក្នុងទម្រង់មុខកាចបែបសុិចសុីបន្តិច អមជាមួយនឹង សម្លៀកបំពាក់រ៉ូបពណ៌ខ្មៅនិង ស្បែកជើងពណ៌ខ្មៅដូចគ្នា ប៉ុន្តែមើលទៅអ្នកនាងនៅតែស្អាតមួយបែបផ្សេងទៀតផងដែរ អាចនិយាយខ្លីៗថា តារារូបនេះអាចតុបតែងខ្លួនគ្រប់ទម្រង់តែម្តង។
ចង់ដឹងថាស្ទាយ៍តែងខ្លួនអ្នកនាងប្លែកខ្លាំងប៉ុនណានោះ តោះទៅតាមដានទាំងអស់គ្នា៖








អត្ថបទដោយ៖ មន្នី រចនា