មានឆ្ងល់អត់ សុខៗស្រាប់តែឡើងទម្ងន់ដោយមិនដឹងខ្លួន? ជាធម្មតា ស្រ្តីមុនឈានចូលដល់វ័យ៣០ឆ្នាំ ទូទៅមិនសូវមានបញ្ហាទៅលើការឡើងទំងន់នោះទេ ព្រោះថាប្រព័ន្ធរំលាយអាហារ និងការដុតជាតិខ្លាញ់នៅធ្វើការបានល្អ ដូចច្នេះទោះបីញ៉ាំយ៉ាងណាក៏ដោយវាមិនមែនជាជាបញ្ហាចោទនោះទេ។
តែបើឈានចូលវ័យ ៣០ជាងហើយនោះ អ្វីៗមិនងាយស្រួលនោះទេ ញ៉ាំអីតិចក៏ងាយនឹងធាត់បានដែរ។

ចង់ដឹងមែនទេធ្វើយ៉ាងណាទើបអាចទប់ស្កាត់បាន? តោះទៅអានអត្ថបទខាងក្រោម៖
១. គេងមិនគ្រប់

សម្ពាធ ឬស្ត្រេស ក៏ជាមូលហេតុធ្វើឲ្យអ្នកគេងមិនលក់ ហើយបង្កើតអ័រម៉ូនធ្វើឲ្យអ្នកចេះតែឃ្លាន ហើយឡើងជាតិខ្លាញ់ផងដែរ។
២. ផឹកភេសជ្ជៈមានជាតិផ្អែមច្រើន

ការទម្លាប់ញ៉ាំភេសជ្ជៈដែលមានជាតិផ្អែម វាពិតជាងាយស្រួលធ្វើឲ្យអ្នកផ្ទុកនូវកាឡូរីច្រើននៅក្នុងខ្លួន ដែលបណ្ដាលឲ្យអ្នកចេះតែឡើងទម្ងន់មិនឈប់។
៣. ទម្លាប់មិនញ៉ាំអាហារពេលព្រឹក

ពិតណាស់រាងកាយរបស់អ្នកគឺត្រូវការអាហារ ពេលព្រឹកជាចាំបាច់។
៤. ញ៉ាំលឿនពេក

កាលណាលោកអ្នកញ៉ាំលឿនពេក អ្នកពុំបានទំពាឲ្យម៉ដ្ឋនោះឡើយ ហើយនេះជាមូលហេតុដែលបង្ករឲ្យ ក្រពះពិបាកក្នុងការរំលាយអាហារ។ ញុំាលឿនពេក អាចធ្វើឲ្យឈឺពោះ ព្រោះក្រពះកិនមិនទាន់។
៥. ទម្លាប់បង្អត់អាហារ

បើសិនលោកអ្នកមិនញ៉ាំអាហារឲ្យបានទៀងម៉ោងនោះទេ អ្នកនឹងចាប់ផ្ដើមឃ្លានខ្លាំង ហើយពិបាកក្នុងការទប់អារម្មណ៍ ញ័រដៃញ័រជើងមិនខាន ម៉្យាងទៀតអ្នកនឹងចាប់ផ្ដើមញ៉ាំច្រើនជាងមុនទៅទៀត។
៦. មិនសូវបានធ្វើសកម្មភាពឲ្យចេញញើស

បើទោះបីជាអ្នកខិតខំកាត់បន្ថយអាហារក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនបានហាត់ប្រាណនោះទេ គឺកាឡូរីនៅក្នុងអាហារដែលអ្នកញ៉ាំគឺមិនអាចដុតនោះឡើយ។
៧. មើលទូរស័ព្ទ ឬទូរទស្សន៍អំឡុងពេលញ៉ាំអាហារ

ការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់អាចញ៉ាំអារហារបានច្រើនជាងធម្មតា គឺនៅពេលកំពុងមើលទូរទស្សន៍ រឺចុចទូរស័ព្ទ។
៨. ញ៉ាំអាហារច្រើនប្រភេទក្នុងពេលតែមួយ

ជាទូទៅ បើមានអាហារច្រើនមុខក្នុងតុតែមួយ វាជាដើមហេតុដែលធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើនជាងមុន៕
អត្ថបទដោយ៖ រ៉ន សុផាន់ណា