សុខភាព៖ ជាធម្មតា វដ្ដរដូវរបស់មនុស្សស្រីនីមួយៗកើតឡើងរៀងរាល់ ២៨ថ្ងៃម្តង ហើយវាអាចមានរយៈពេលចន្លោះពេលពី ៥ ទៅ ៧ថ្ងៃ។
អ្នកដឹងទេ តើមូលហេតុចម្បងអ្វីដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងនោះ?ខាងក្រោមនេះជាមូលហេតុធំៗ៥ដែលអ្នកមិនគួរមើលរំលង។
៥. របបអាហារ

បើសិនអ្នក មិនសូវបានញ៉ាំអាហារដែលមានជីវជាតិ ទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ តែបែរជាញ៉ាំអាហារដែលមានជាតិខ្លាញ់ ម្ហូបបំពង ទៅវិញនោះ វាអាចបង្កការរំខានដល់ការមករដូវដែរ។
៤. វ័យ

ជាទូទៅការមករដូវ ២ឆ្នាំដំបូង របស់ មនុស្សស្រីជាច្រើនអាចនឹងមានការមករដូវលើសកាលកំណត់ ច្រើនៗ និង ២ឆ្នាំចុងក្រោយ នៃការមករដូវក៏អាចកើតមានបញ្ហារាំងរដូវ ឬតិចជ្រុលផងដែរ។
៣. ប្រតិកម្មថ្នាំ

បើលោកអ្នកលេបថ្នាំសម្រកទម្ងន់ ថ្នាំពន្យារកំណើត ឬប្រើប្រាស់ឧបករណ៍ពន្យារកំណើតណាមួយ អាចធ្វើឲ្យបង្អាក់ភាពសកម្មនៃវដ្ដរដូវដែលពេលខ្លះអាចមានរដូវតិច និងខែខ្លះមិនមានតែម្តង។
២. បញ្ហាស្ត្រេស

នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ គិតច្រើន អាចឲ្យអ្នកគេងមិនលក់ វាអាចប៉ះពាល់ដល់អ័រម៉ូន និងមិនអាចមករដូវដូចពេលធម្មតា។
១. ការហាត់ប្រាណជ្រុល

បើសិនលោកអ្នកធ្វើសកម្មភាពជ្រុល ដែលបានធ្វើឲ្យអ្នកចំណាយកម្លាំង លើសពីអ្វីដែលអ្នកមាន អាចបង្កឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ អ័រម៉ូនប្រែប្រួលផងដែរ៕
អត្ថបទដោយ៖ រ៉ន សុផាន់ណា