2022/08/11 at 12:00 PM
Banner Top
មានឆ្ងល់អត់! ថារឿងភាគរបស់ថៃមួយរឿងៗគេថតរយះពេលប៉ុន្មានខែទៅ?

ថៃ៖ តាមការចុះផ្សាយរបស់វេបសាយធំមួយរបស់ថៃដែលមានឈ្មោះថា Thai Update  បានសរសេររៀបរាប់ឲ្យដឹងថា ជាទូទៅ​ភាពយន្តភាគ​ថៃរបស់​ប៉ុស្តិ៍លេខ ៣​ និង​ប៉ុស្តិ៍លេខ ៧ ជាមធ្យមមាន​ ១៥ភាគ ជាចំនួន​សមល្មម​ មិន​ច្រើនពេក​មិន​តិចពេក​សម្រាប់​អ្នក​ទស្សនា។

ជាការពិតណាស់ បើ​យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយរបស់គេហទំព័រខាងលើ​ ជាទូទៅក្រុមការងារ​ត្រូវ​ចំណាយពេលពី ៥ ទៅ៨ខែ ដើម្បីថតរឿងភាគ​ថៃ​មួយ​រឿង។ ប៉ុន្តែមិន​មែន​គ្រប់រឿង​សុទ្ធ​តែ​ចំណាយពេល​ថត​ដូចគ្នាទេ ព្រោះ​អាស្រ័យលើ​រឿង​នីមួយៗដែរ។តួយ៉ាង ដូច​រឿងភាគ​ដ៏ល្បី “បុព្វេសន្និវាស” ដែល​សម្ដែង​ដោយ Pope Thanawat និង Bella Ranee មាន​សេចក្ដី​រាយការណ៍ថា​ ត្រូវ​ថត​ដល់ទៅ ២ឆ្នាំ​ឯណោះ ទម្រាំចប់​គ្រប់ឈុត។

ដោយឡែក​សម្រាប់​រឿង​ជា​ប្រភេទស៊េរីវិញ ចាយពេល​ថត​ត្រឹម​តែ​ ២ ទៅ៣ខែប៉ុណ្ណោះ ព្រោះ​មាន​តិចភាគ ហើយពេល​ចាក់ផ្សាយ​ក៏មិនច្រើនប៉ុន្មានដែរ៕

អត្ថបទដោយ៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply