2022/08/11 at 6:00 AM
Banner Top
ហេតុអ្វីបានជាអ្នកគួររៀនព័ត៌មានវិទ្យា ឬ IT?

ព័ត៌មានវិទ្យា(IT) ជាមុខវិជ្ជាមួយដែលជាទូទៅគេយល់ថាជាមុខវិជ្ជាដែលរៀនទាក់ទងនឹងផ្នែកកុំព្យូទ័រ។ បើតាមឈ្មោះជាភាសាអង់គ្លេសអាយធីមានន័យថាពេញថា Information Technology ដែលមានឈ្មោះជាខ្មែរថា បច្ចេកវិទ្យាព័ត៌មាន ជាជំនាញដែលសិក្សាអំពីការបង្កើតគ្រប់គ្រងនិងប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រនិងឧបករណ៍ផ្សេងៗទៀត។

បច្ចេកវិទ្យាព័ត៌មាន គឺជាការសិក្សាព័ត៌មានវិទ្យាតាមបែបវិទ្យាសាស្ត្រ ។ ក៏ដូចជាជំនាញផ្សេងៗដែរ ព័ត៌មានវិទ្យាបានបែងចែកទៅជាជំនាញជាច្រើន ឧទាហរណ៍សាមញដែលយើងតែងតែជួប៖
? ជំនាញបង្កើតវេបសាយ
? ជំនាញបងើ្កតកម្មវិធីទូរស័ព្ទ
? ជំនាញបង្កើតកម្មវិធីកុំព្យូទ័រ
? ជំនាញបង្កើតកម្មវិធីប្រព័ន្ធគ្រប់គ្រងផ្សេងៗ
? គ្រប់គ្រងបណ្ដាញអ៊ីនធឺណិតទូរគមនាគមន៍
? ជំនាញមីក្រូកុំព្យូទ័រ (សរសេរកូដគ្រប់គ្រងបន្ទះឈីប ក្នុង Robot ដ្រូន រថយន្តបញ្ជា រឺឧបករណ៍ផ្សេងៗ)
? ស្រាវជ្រាវនិងវិភាគទៅលើទិន្នន័យធំៗ
 
ដើម្បីងាយស្រួលយល់ថាហេតុអ្វី បានជាយើងត្រូវជំនាញនេះ យើងធ្វើការសង្ខេបជាប៉ុន្មានចំណុចទៅលើបច្ចេកវិទ្យាសព្វថ្ងៃដែលបានជួយសំរួលនិងបង្កើនល្បឿនការងារដូចខាងក្រោម៖
បច្ចុប្បន្នគ្រប់ក្រុមហ៊ុនដែលត្រូវប្រើប្រាស់កុំព្យូទ័រ ដើម្បីដោះស្រាយការងារតាមរយ:ការប្រើប្រាស់កម្មវិធីកុំព្យូទ័រ រឺ ប្រព័ន្ធគ្រប់គ្រងផ្សេងៗ
ម៉ាសុីនស្វ័យប្រវត្តិកម្ម៖ មិនត្រឹមតែនៅក្នុង ក្រុមហ៊ុនធ្វើការធម្មតានោះទេ សូម្បីតែនៅក្នុងរោងចក្រឧស្សាហកម្ម សាលារៀន សូម្បីតែតាមផ្ទះ ស្រែចំការក៏មានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដែរ។
គោលដៅ៖ កាន់បន្ថយទៅលើការចំនាយលើកំលាំងពលករ កាត់បន្ថយការធើ្វការច្រំដែល ដោះស្រាយបញ្ហាលំបាកៗដែលមនុស្សអាចនិងប្រើប្រាស់ពេលយូរដើម្បីសម្រេចបាន បង្កើនល្បឿនការងារ … ។ល។
 
បច្ចេកវិទ្យាកុំព្យូទ័របានគ្រប់ដណ្ដប់ទៅលើគ្រប់ផ្នែកទាំងអស់នៅក្នុងទីផ្សារសព្វថ្ងៃ ខ្ញុំនឹងបន្តសរសេរអត្ថបទទាក់ទងនឹងផ្នែកព័ត៌មានវិទ្យានេះជាច្រើនទៀតសង្ឃឹមថាអត្ថបទរបស់ខ្ញុំនេះបានផ្តល់ជាចំនេះដឹងតូចមួយបន្ថែមដល់អ្នកអានផងចុះ៕
ប្រភព៖ សាកលវិទ្យាល័យបៀលប្រាយ
 
 
Banner Content

Related Article

0 Comments

Leave a Reply